ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ និងសហគមន៍ភ្នំបាល្ល័ង្គចំនួន៣នាក់ចុះល្បាតនៅចំណុចទួលអំពិល UTM447174-1482689 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ ផ្ដួល រំលំ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ១កន្លែងមានទំហំប្រមាណជា៣,៣២ហិកតា ដែលបង្កឡើងដោយអញ្ញាតជន (ទីតាំងដីមានដាំដំណាំដំឡូង) កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រ តិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន៣នាក់ចុះល្បាតនៅចំណុចអន្លង់ត្បាល់UTM418291-1517565 ស្ថិតនៅភូមិអន្លង់ត្បាល់ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានចុចយកខ្សែវ័ណ្ឌបិតជិតបានចំនួន៦ទីតាំង មានទំហំផ្ទៃដីសរុបប្រមាណជា៣២,១៣ហិកតាក្នុងនោះមាន៖ដីស្រែទំហំប្រមាណជា១០,៤៥ហិកតា ដីចំការដំឡូងទំហំប្រមាណជា២១,៦៨ហិកតា មានខ្ទមចំនួន១ ដីអញ្ញាតជន៤ទីតាំង និងមានឈ្មោះកាន់កាប់ដីចំនួន២នាក់។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៣នាក់ និងសហគមន៍ភ្នំពកចំនួន១នាក់ចុះល្បាតនៅចំណុចខ្នារUTM454420-1490756 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផល បិតខិត្តប័ណ្ណអប់រំផ្សពផ្សាយបានចំនួន៩សន្លឹក ៕