នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៨៧៤៧៨-១២៨៧០២២) បានធ្វើការដកហូតខ្សែអន្ទាក់សម្រាប់ដាក់សត្វព្រៃចំនួន ១២០ខ្សែ និងមាន់ធ្នាក់ចំនួន ០២ក្បាល អញ្ញាតជន ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតកោះប៉ោ ៕