ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំប្រធានការិយាល័យឧទ្យានជាតិ ការិយាល័យដែនជម្រកសត្វព្រៃ និងមន្រ្តីឧទ្យានុរក្ស ចំនួន៥នាក់ សហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ក្រុមប្រឹក្សាឃុំសន្តិភាព ប៉ុស្តិ័នគរបាលរដ្ឋបាលឃុំសន្តិភាព គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរចាយ និងគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចកាវែត ភូមិទាក់ទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជាលទ្ធផលក្រុមការងារយើងបានប្រទះឃើញមានការត្រួសត្រាយ កាប់រាន និងឈូសឆាយដីព្រៃមួយកន្លែង ដែលមាននិយាមកា(665643-1561364)ទំហំផ្ទៃដីប្រហែលជាង១០ហិកតាស្ថិតនៅព្រំឧទ្យានជាតិវើនសៃសៀមប៉ាង ជាប្រភេទព្រៃពាក់កណ្តាលស្រោង (អញ្ញាតជន) ក្រុមការងារបន្តស្រាវជ្រាវស្វែងរកជនដែលបានប្រព្រឹត្តដើម្បីបន្តអនុវត្តនីតិវិធីច្បាប់បន្ត ៕