នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ លោក យេន រុន អនុប្រធានមន្ទីរ បានដឹកនាំលោកប្រធានការិយាល័យ និងមន្រ្តីជំនាញ ចូលរួមសហការជាមួយក្រុមការងារសាលាក្រុងស្ទឹងត្រែង ដែលដឹកនាំដោយលោក ជា ហុកឡេង អភិបាលរង នៃគណៈអភិបាលក្រុង ចុះដោះស្រាយពាក្យបណ្តឹង លើកទី២ របស់លោក អ៊ុ វុទ្ធី ដែលរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានប្ដឹងទៅលើលោក ឯល អឿន និងប្រពន្ធ ឈ្មោះ ហុង យ៉ុងអ៊ាន ដែលដុតសំរាមគំនរ និងបង្កឲ្យមានផ្សែង និងក្លិនមិនល្អប៉ះពាល់។
ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថាមានការដុតសំរាមតិចតួច ដែលសល់ពីការប្រមូល ដោយឡានក្រុមហ៊ុនប្រមូលសំរាម ហើយក្រុមការងារបានណែនាំឲ្យគាត់បឈ្ឈប់នូវការដុតនេះ ម្ចាស់លំនៅដ្ឋានដែលដុតនោះ បានទទួួលយកនូវការណែនាំ របស់មន្ត្រីជំនាញ ដោយសន្យាថា បើមានការដុតនៅថ្ងៃក្រោយ គាត់ នឹងទទួលទោសទៅតាមផ្លូវច្បាប់ យោងលើអនុក្រឹត១១៣ ក្នុងមាត្រា៤៣ និងបានធ្វើកំណត់ហេតុរួមគ្នា ៕