ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ លោក ជួន ភាព និងលោក ចឹក សំណាង មន្ត្រីឧទ្យានុរក្ស កំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញប្រចាំការនៅស្នាក់ការអូរសោមថ្មី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA មានសមាសភាពមន្ត្រីចូលរួមចំនួន ៤នាក់ ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិដល់ចំណុចពពកវិល ត្រង់និយាមកាលេខ: 0307842-1324701 ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
-បានដកហូតរណារយន្តធុនតូចចំនួន ០១គ្រឿង (រក្សាទុកនៅស្នាក់ការអូរសោមថ្មី)។
-បានពន្លត់ភ្លើងឆេះព្រៃនៅចំណុចវាលហាលម្សៅចំនួន ៧ហិកតា ៕