ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ លោក ព្រំ សេន មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃ លោក កោ សុវណ្ណចន្ធូ មន្រ្តីការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានចុះបង្រៀនពីរបៀបដំឡើង និងប្រើប្រាស់កាមេរ៉ាថតសត្វ ក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខាវ័ន នៅស្នាក់ការអូរផាល និងស្នាក់ការ ភ្នំអណ្តូង មន្ត្រីចូលរួមមាន៖
១.ស្នាក់ការអូរផាល ចំនួន ០១នាក់
២.ស្នាក់ការ អូរបិលចំនួន ០១នាក់
៣.ស្នាក់ការ ភ្នំអណ្តូងចំនួន ០១នាក់
៤.ស្នាក់ការភ្នំរូងដែក ចំនួន ០១នាក់ ទីតាំងកាមរ៉ាថតសត្វ ដាក់នៅចំណុចត្រពាំងសង្កែ និយាមកា ៣៧៦៧៧៩-១៥៥៩១៨៥ និងចំណុចជប់ ភ្នំអណ្ដូង និយាមកា ភូមិសាស្ត្រភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លទ្ធផល ថតបានរូបសត្វទន្សោង សត្វជ្រូក (ពេលយប់) ៕