ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ លោកប្រធានមន្ទីរបានដឹកនាំមន្រ្ដីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថានចូលរួមកម្មវិធីសម្អាតបរិស្ថានដងផ្លូវជាតិលេខ៦ និងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន មានឃុំត្រពាំងធំ កន្ទ្រាំង រលួស បាគង កណ្តែក អំពិល និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលមានសមាសភាពចូលរួមមានលោកអភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រី នាយកអង្គការទំពាំងស្នងប្ញស្សី និង ជនជាតិហុល្លង់ ៣០នាក់ អស់លោក លោកស្រីក្រុមប្រឹក្សាឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋកម្លាំងចូលរួមសរុប១.១២០នាក់ ស្រី ៦៣៣នាក់ ៕