ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង កម្លាំងមន្រ្តីឧទ្យានុរក្ស បានចូលរួមធ្វើទស្សនកិច្ចជាមួយម្ចាស់ជំនួយនៃគម្រោងរេដបូករបស់អង្គការអភិរក្សអន្ដជាតិ(CI) ចំនួន០៤នាក់ ស្រី០១ នាក់ទៅកាន់ទីតាំងដាក់ម៉ាស៊ីនថតត្រង់ចំណុចវរះពីនិយាមកាលេខ(០៣៣៤៧៥៦-១២៩៩១៨១) ស្ថិតនៅភូមិស្ពានក្ដារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ៕