លោក កង សៀងថេង អនុប្រធាន មន្ទីរ និងសហការី បានចូលរួម សិក្ខាសាលាស្តីពីការផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៥ និងការតៀបចំអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម របស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ ស្រី ១៧នាក់ នៅសណ្ឋាគារ អេមប្រីស អង្គរ ខេត្ត សៀមរាប ។ លទ្ធផល៖
ក-បទបង្ហាញ ផ្សព្វផ្សាយសារាចរ ណែនាំ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ខ-បទបង្ហាញ ស្តីពីថវិកាសមិទ្ធកម្មរបស់ក្រសួងបរិស្ថាន។
គ-បទបង្ហាញ កិច្ចព្រមព្រៀងសមិទ្ធកម្មរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឃ-បទបង្ហាញ កិច្ចព្រមព្រៀងសមិទ្ធ កម្មរវាងអ្នកគ្រប់គ្រងកម្មវិធី ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ង-បទបង្ហាញ កិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងអង្គភាពថវិកា ជាមួយអ្នកគ្រប់គ្រងកម្មវិធី (គ្រប់អង្គភាពថ្នាក់កណ្តាល និងថ្នាក់មន្ទីរបរិស្ថានរាជធានី ខេត្ត) ៕