ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៩៤៧៧៤_១២៨៩៨៦៧) ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្រុមការងារបានធ្វើការឃាត់ចាប់ម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០១គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ជនសង្ស័យបានរត់គេចខ្លួនបាត់។
វត្ថុតាងដកហូតបានរួមមាន ៖
– ម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ចំនួន ០១គ្រឿង
– រ៉ឺម៉ក ចំនួន ០១គ្រឿង
– កូនឈើគគីរខ្សាច់ ចំនួន ៥៥ដើម
ចំពោះវត្ថុតាងក្រុមការងារយកមករក្សាទុក្សនៅមន្ទីរបរិស្ថាន ហើយក្រុមការងារកំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕