ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយរដ្ឋបាលស្រុកសំឡូត ដឹកនាំដោយលោក ប្រាជ្ញ សុវណ្ណមុនី្ន អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត បានចុះល្បាតក្នុងភូមិសាស្ត្រ ច្រក៤០០ និយាមកាលេខ (249396/1381373) បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់ការពារ ស្តីពីការបង្ការទប់ស្កាត់កុំអោយមានភ្លើងឆេះព្រៃ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងច្បាប់តំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋចំនួន ០១គ្រួសារ ស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
ថ្ងៃដដែល មន្ត្រីឧទ្យានុរក្សតំបន់ប្រើច្រើនយ៉ាងសំឡូត និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស បានធ្វើការក្នុងថ្នាលដកស្មៅ ស្រោចទឹកកូនឈើ កូនត្នោត និងដូរថង់កូនឈើ នៅថ្នាលស្នាក់ការអូររថក្រោះ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕