ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ សាលាដំបូងខេត្តពោធិ៍សាត់បានចោទប្រកាន់ជនល្មើសចំនួន០២នាក់ ពីបទ កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចភូមិទំព័រ ត្រង់និយាមកាលេខ ២៩៣២៣៥-១៣៧០២៧០ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបានបញ្ជូនទៅពន្ធនាគារខេត្តពោធិ៍សាត់ ឃុំខ្លួនជាបណ្តោះអាសន្ន ៕