តំណាងក្រសួង ស្ថាប័នរបស់កម្ពុជា ៦ ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត់រួម ចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចូលរួមពីតំំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបរិស្ថាន តំណាងដោយលោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
សន្និសីទនេះ មានប្រទេសជាសមាជិកចូលរួម ១៦៤ប្រទេស ដើម្បីពិនិត្យវឌ្ឍនភាពការងារ ចរចា និងធ្វើបច្ចុប្បន្នភាពគោលការណ៍ សម្រាប់ ការធ្វើពាណិជ្ជកម្មក្នុងប្រព័ន្ធសកលលោក និងការចែករំលែកគំនិត ក៏ដូចជាដំណោះស្រាយលើបញ្ហាប្រឈមទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ និងឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រទេសចំនួន ២ បានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក គឺប្រទេសកូរ៉ូម៉ូស និងទីម័រខាងកើត ក្លាយជាសមាជិកទី១៦៥ និងទី១៦៦ ៕