នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ផាត់ តេង ប្រធានការិយាល័យគាំពារបរិស្ថាន ដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលស្រុកទឹកឈូ និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តច្បាប់អាជីវកម្មរ៉ែ ក្នុងភូមិសាស្ត្រស្រុកទឹកឈូ បានចំនួន ០៣ទីតាំង ដូចខាងក្រោម៖
(១).ការដ្ឋានកាយដីរបស់ឈ្មោះ ខាន់ ប៊ុនថេ ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ជាលទ្ធផល ការដ្ឋានមានលិខិតអនុញ្ញាតពីរដ្ឋបាល ខេត្តកំពត តែពុំទាន់បានរៀបចំកិច្ចសន្យាការពារបរិស្ថាននៅឡើយ ដោយម្ចាស់ការដ្ឋាននឹងមកដាក់ ពាក្យស្នើសុំនៅមន្ទីរបរិស្ថាននាដើមខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
(២).ការដ្ឋានកាយដីរបស់ឈ្មោះ កែវ ចក់ ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ម្ចាស់ការដ្ឋានបានប្រាប់ក្រុមការងារថា កំពុងស្នើសុំច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តកំពត ។ ចំពោះកិច្ចសន្យាការពារបរិស្ថាន នឹងដាក់ពាក្យស្នើសុំរៀបចំនៅមន្ទីរបរិស្ថានបន្ទាប់ពីបានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត។
(៣).ការដ្ឋានកាយដីរបស់ឈ្មោះ ប្រាក់ ចំរ៉ុង ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ជាលទ្ធផល ឈ្មោះ ប្រាក់ ចំរ៉ុង មិនបានមកជួបក្រុមការងារទេ ដោយបាននិយាយប្រាប់ក្រុមការងារ តាមទូរសព្ទថា ចំពោះលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឱ្យក្រុមការងារទាក់ទងសួរឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ហើយទីតាំងនេះពុំទាន់បានរៀបចំកិច្ចសន្យាការពារ បរិស្ថាននៅឡើយ។