លោក កុយ សូនីន អនុប្រធានមន្ទីរ និងក្រុមការងាររដ្ឋបាលស្រុក ប៉ុស្ត៍នគរបាល តំណាងឃុំ តំណាងភូមិ ក្រុមហ៊ុនសំរាម ដឹកនាំដោយលោកតំណាងអភិបាលស្រុកឱរ៉ាល់បានបន្តចុះពិនិត្យទីតាំងចាក់សំណល់ផ្លែស្វាយដែលគរចោលនៅក្នុងដីឡូតមួយកន្លែងក្បែរផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំពោះសំណល់ផ្លែស្វាយ ដែលបានគរទុក នឹងការឯកភាពគ្នា ត្រូវបានក្រុម ហ៊ុនសំរាម យករថយន្តចំនួន ៣គ្រឿង និងអេស្កាវាទ័រចំនួន ១គ្រឿង កើបប្រមូលដឹកជញ្ជូន និងសំអាតទីតាំងស្តុកខាងលើ យកសំណល់ស្វាយចេញតាមកាលកំណត់ ៕