ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតព្រែកពពេល កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី ៥ មីនា បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (២៨៩៥១១_១៣០៩៨៣៦) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១៥ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល ៕