នៅថ្ងៃទី ៧ មីនា ឆ្នាំ ២០២៤ ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប មន្ត្រីជំនាញចំនួន ២នាក់ បានចុះពិនិត្យទីតាំងស្នើសុំលិខិតអនុញ្ញាតបង្កើត ទីតាំងប្រមូលទិញ និងស្តុកទុកសំណល់កែច្នៃ (អេតចាយ) ចំនួន០១ទីតាំង របស់ឈ្មោះ គន់ គឹមធួន ស្ថិតនៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង។
ជាលទ្ធផលក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្មដូចខាងក្រោម៖
១.ត្រូវដាក់សំណល់អេតចាយនៅទីតាំងឱ្យបានត្រឹមត្រូវ ជៀសវាងការទុកដាក់រាយប៉ាយនៅលើចិញ្ចើមផ្លូវសាធារណៈ។
២.ហាមការដុតសំរាមសំណស់ សំណល់ប្លាស្ទិកនៅក្នុងទីតាំង ៕