+ តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ មានចំនួន០៤នាក់ ម៉ូតូ០៤គ្រឿង បានសហការជាមួយសហគមន៍ភ្នំពកចំនួន០១នាក់ ចុះល្បាតនៅចំណុចហុងសម្រង UTM0459830-1488402 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៦សន្លឹក។
+ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-មន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី១ ចំនួន០៥នាក់ ប្រើប្រាស់ម៉ូតូ០៥គ្រឿង បានចុះល្បាតដល់ចំនុចភ្នំ១០០ UTM0419425-1413942 ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបសកម្មភាពល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន ០៩សន្លឹក ៕