នៅថ្ងៃទី ៨ មីនា កម្លាំងមន្ត្រីឧទ្យានុរក្ស (តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល) បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៦០៩០៩-១២៣៦១៧៤) បានធ្វើការដកហូតកាំភ្លើងកែឆ្នៃចំនួន ០១ដើម ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង និងអាគុយចំនួន ០១គ្រឿង ជារបស់អញ្ញតជន ស្ថិតនៅភូមិជីខលើ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ។
កម្លាំងឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាអុក កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំណុចនិយាមកា (៣២៤៩៧៤-១២៣១០២២)បានជួបប្រទះដានជើងសត្វដំរី ចំនួន ០១ក្បាល ស្ថិតនៅភូមិជីត្រេះ ឃុំ អណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ៕