ថ្ងៃសៅរ៍ ទី ៩ ខែមីនា ឆ្នាំ ២០២៤ ៖
-លោកប្រធានការិយាល័យ បានដឹកនាំមន្រ្តីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ចុះល្បាតនៅចំណុចក្រឡេងដប UTM380680-1466524 ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ។
-មន្រ្តីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ ចំនួន៣គ្រឿង បានចុះល្បាតនៅចំណុចកោះពិចយំ UTM403936-1435639 ស្ថិតក្នុងភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាលទ្ធផលបានជួបប្រទះបទល្មើសនេសាទដែលផ្ទុយនឹងប្បញ្ញត្តិ នៃច្បាប់ដោយប្រើឧបករណ៍ស្បៃមុងចំនួន ៣គ្រឿង កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិ នៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុ រួមមាន៖ លូស្បៃមុងចំនួន៣គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា ១៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា ៤៥ដើម និងព្រលែងត្រីចម្រុះ ទម្ងន់ប្រមាណ៥គីឡូក្រាម។
-មន្រ្តីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចំនួន៣នាក់ បានសហការជាមួយកម្លាំងចម្រុះស្រុកជីក្រែង ក្រោមការដឹកដោយ លោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង បានចុះល្បាតចាប់ពីចំណុចត្រពាំងរាមក្រៅ UTM432898-1431292 រហូតដល់ចំណុចខាងកើត សើងត្រើងUTM429101-1432480 ស្ថិតនៅភូមិរំជៃច្រុះ ឃុំល្វែងប្ញស្សី ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ ៕