ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានអនុក្រុមការងារទី៣ នៃក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសមាជិកអនុក្រុមការងារទី៣ លើកិច្ចការដែលត្រូវអនុវត្តបន្តដូចខាងក្រោម÷
*ចំណុចថ្មចាំង ភូមិក្រពើពីរលើ : បានឃាត់ខ្លួនជនសង្ស័យ និងបន្តកសាងសំណុំរឿង ចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម÷
-ឈ្មោះ លឹម រិន ភេទប្រុស អាយុ 36 ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាវែង ខេត្តពោធិ៍សាត់
-ឈ្មោះ ញា ញ៉ាញ់ ពេទ្យប្រុសអាយុ51ឆ្នាំ រស់នៅបច្ចុប្បន្នភូមិក្រពើពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
3/ឈ្មោះ ញ៉ាញ់ ញ៉ន ភេទប្រុស អាយុ24 បច្ចុប្បន្នរស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការស្ទឹងថ្មីបានចូលរួមជាមួយកម្លាំងចម្រុះអនុគណៈកម្មការថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម គិត សុផា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រធានអនុគណៈកម្មការទី03បានចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុសត្រង់ចំណុចលេខនិយាមកា 0287817,1381252ចំណុចថ្មចាំងស្ថិតក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់លទ្ធផល÷
-បានឱ្យឃាត់ខ្លួនជនសង្ស័យចំនួន03នាក់ ករណីកាប់គាស់រុករានដីព្រៃឆ្ការរដុតនិងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួនពីរទីតាំង÷
-ទីតាំងទី01ប្រព្រឹត្តដោយឈ្មោះ
-ឈ្មោះ ពៀ ញ៉ាញ់ ភេទប្រុស អាយុ 52 ឆ្នាំរស់នៅបច្ចុប្បន្ន ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
-ឈ្មោះ ញ៉ាញ់ ញ៉ន ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
-ទីតាំងទី02ត្រង់ចំណុចលេងនិយាមកា 0288334,1381112 ប្រព្រឹត្តដោយឈ្មោះ លឹម រិន ភេទប្រុសអាយុ 36 ឆ្នាំ រស់នៅបច្ចុប្បន្ន ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
*ចំណាត់ការ: បានឱ្យក្រុមការងារអនុគណៈកម្មការធ្វើការឃាត់ខ្លួនប្រគល់ឲ្យមន្ត្រីឧទ្យានុរក្សចាត់ការតាមវិធានការច្បាប់ចំពោះជនសង្ស័យដែលមានឈ្មោះដូចខាងលើ។
ថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុ ដែនជម្រកសត្វព្រៃភ្នំសំកុសបានចូលរួមជាមួយគណៈកម្មការដេីម្បីវាស់វែង ឈើប្រភេទហុបមូល និងប្រភេទកូនឈើដែលក្រុមហ៊ុនបានធ្វើការកាត់ និងប្រមូលដើម្បីសម្អាតបាតអាងវារីអគ្គីសនីស្ទឹងមេទឹក ស្ថឹតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំដោយឯ.ឧ សុខខេង និវន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯ.ឧ ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់លទ្ធផលនៃការវាស់វែង÷
-ឈើរហុបមូល ដែលមានអង្កត់ផ្ចិត ចាប់ពី 30 សង់ទីម៉ែត្រឡើងទៅ វាស់បានចំនួន 1281 កំណាត់។
-កូនឈដែលមានអង្កត់ផ្ចិត ចាប់ពី 29 សង់ទីម៉ែត្រចុះក្រោម បានចំនួន 578 ដើម។
ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ប្រចាំស្នាក់ការថ្មសំលៀង បានសហការជាមួយអាជ្ញាធរភូមិឃុំ ប៉ូលិសប៉ុស្តិ៍និងរដ្ឋបាលព្រៃឈើ បានចុះពិនិត្យជាក់ស្តែងលើផ្ទៃដីកាប់ឈូសឆាយដែលមានលិខិតបញ្ចាក់ប្រើប្រាស់ ស្ថិតនៅចំណុច ស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕