កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣២០៧៣២-១២៦៤៤១១) បានធ្វើការដកហូតរណារយន្តតូចចំនួន ០២គ្រឿង ផ្លែសម្រងចំនួន ០១ប៉ាវ ប្រហែល ២០គីឡូក្រាម និងសត្វសំពោចរស់ចំនួន ០១ ក្បាល ទំងន់ប្រហែល ០២គីឡូក្រាម ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិវាលកន្តាក់មីន ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ៕
នៅថ្ងៃទី ១០ មីនាដដែល ការិយាល័យដែនជម្រកសត្វព្រៃ (ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតព្រែកពពេល) កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៨៩១៧៨-១២៨៣១២៧) បានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៣៨ខ្សែ និងលុបដាក់សត្វចំនួន ០២ ដៃ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល ៕