នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យតំបន់ស្នូល ចូលរួមប្រជុំផ្សព្វផ្សាយការចុះបោះបង្គោលព្រំកំណត់តំបន់៣ នៃដែនព្រៃលិចទឹកស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ឯកឧត្តម ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងមានអ្នកចូលរួមសរុប ២០នាក់ទៀត នៅសាលាស្រុកស្ទោង ៕