-ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តបាត់ដំបង បានដឹកនាំលោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងមន្ត្រីឧទ្យានុរក្សចំនួន ៣នាក់ ចូលរួមកិច្ចប្រជុំការចុះវាស់វែងគំនូសបង្ហាញទីតាំងស្នើសុំចុះបញ្ជីដីរដ្ឋ សំរាប់អ្នកមិនទាន់បានចុះបញ្ជី និងអ្នកកាន់កាប់ដីដែលមានព្រំប្រទល់ជាប់ជាមួយភូមិសាស្ត្រឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធីបតីភាពលោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុកសំឡូត នៅសាលាស្រុកសំឡូត ។
-ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាតភូមិសាស្រ្ត ទំនប់ដូនទ្រី និយាមកា 0231277-1386500 (គ្មានសកម្មភាពបទល្មើស) ។