នៅថ្ងៃទី ១១ មីនា ឆ្នាំ ២០២៤ លោក នៃ ព្រហស្បតិ៍សារឹទ្ធ ប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ឡុង សុភាព អនុប្រធានការិយាល័យ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ដើម្បីចុះប្រមូលទិន្នន័យប្រភពបំពុលក្នុងភូមិ១ ភូមិ២ ភូមិ៣ នៃឃុំប៉ាក់ខ្លង
ជាលទ្ធផលទទួលបាន :
– ផ្ទះចិញ្ចឹមសត្វត្រៀកកាំចំនួន ៤ផ្ទះ
– សិប្បកម្មក្រឡឹង ៤ទីតាំង
– ប្រមូលទិញលក់ សំណល់អេតចាយ ៤ទីតាំង
– ផែប្រមូលទិញផលនេសាទ ៥ទីតាំង
– ដេប៉ូចែកចាយប្រេងឥន្ទះបានចំនួន ១ទីតាំង – ទីតាំងចែងចាយសម្ភារ:សំណង់ ១ទីតាំង
– ធ្វើការអប់រំដល់អាជីវកម្មលាងម៉ូតូ និងជួសជុល បានចំនួន ៥ទីតាំង ៕