ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៖
នៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ នៃការិយាល័យដែនជម្រកសត្វព្រៃ មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន២នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ ចុះល្បាតនៅចំណុចស្មាច់វាលUTM0453150-1475887 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង និងបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៦សន្លឹក។
ចំណែកនៅគោលដៅតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង បានចុះល្បាតនៅចំណុចសហគមន៍ភ្នំ១០០ UTM0421688-1518310 ស្ថិតនៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ បានប្រទះពួកល្មើសលួចកាត់ឈើក្រាក់គ្មានច្បាប់អនុញ្ញាត ដោយប្រើរណាយន្ត ។ នៅពេលឃើញកម្លាំងល្បាតទៅដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរណាយន្តខ្នាតតូចចំនួន ១គ្រឿង ជាវត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការអូរប៉ារ៉ា ដើម្បីបន្តការស្រាវជ្រាវ និងកសាងសំណុំរឿងបបន្ទាប់មក កម្លាំងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើបានចំនួន ១០សន្លឹក ។
នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿងបានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចភ្នំក្បាលខ្ទុំUTM0459024-1488372 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ៦សន្លឹក ៕