រយៈពេលពីរថ្ងៃ គឺថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ ស្នាក់ការរវៀងនឹងស្នាក់តារ៉ាង អនុវត្តគម្រោង បានចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិដល់ចំណុច ថ្មប្រអប់នឹងចំណុចអំពឹល ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្រ្តែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផល:
-ចំណុចថ្មប្រអប់ និយាមការ381031-1339428 ដកហូតប្រមូលយករណាយន្តតូចចំនួន០១គ្រឿង ប្រទះឃើញរទេះក្របីចំនួន០១គ្រឿង និងឈើអារលេខ២(សុក្រម)ចំនួន១១ដុំស្មើនឹង4.900ម៉ែត្រគុណ(ទុកចោលពុំមានមធ្យោបាយដឹកជញ្ចូន) ។ វត្ថុតាងរណាយន្តរក្សាទុកនៅស្នាក់តាងរ៉ាង ៕