ការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្ដស្វាយរៀង នៅថ្ងៃទី ១៩ មីនា ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យ ណែនាំ និងជំរុញការអនុវត្ដច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅតាមបណ្ដាប្រភពបំពុលមួយចំនួន ស្ថិតនៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង បានចំនួន ៣ទីតាំង រួមមាន÷
-ទីតាំងដេប៉ូទិញ-លក់អេតចាយ បានចំនួន ២ទីតាំង ដោយក្រុមការងារបានណែនាំអោយម្ចាស់ដេប៉ូរៀបចំទុកដាក់សំណល់ដែលប្រមូលទិញអោយបានត្រឹមត្រូវ ចៀសវាងបង្កហានីភ័យកើតឡើង និងត្រូវរៀបចំស្នើសុំលិខិតអនុញ្ញាតប្រមូលទិញសំណល់កែច្នៃបាននៅមន្ទីរបរិស្ថានខេត្ដ ។
-ទីតាំងសិប្បកម្មដេរផុង បានចំនួន ១ ទីតាំង ដោយក្រុមការងារបានណែនាំអោយទុកដាក់កំទិចក្រណាត់អោយបានត្រឹមត្រូវ ចៀសសវាងការដុតកំទិចក្រណាត់ ដោយត្រូវស្វែងរកក្រុមហ៊ុនសេវាប្រមូលសំណល់ ដើម្បីដឹកសំណល់ទៅដាក់នៅទីលាន និងត្រូវរៀបចំធ្វើកិច្ចសន្យាការពារបរិស្ថាននៅមន្ទីរបរិស្ថានខេត្ដ។
ម្ចាស់ទីតាំងបានយល់ព្រមតាមការណែនាំរបស់មន្ដ្រីជំនាញ។