ថ្ងៃទី ២២ ខែមីនា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន និងលោក វ៉េត សុនីម អនុប្រធានមន្ទីបរិស្ថាន បានដឹកនាំមន្ត្រី និងមន្ត្រីឧទ្យានុរក្ស អមដំណើរ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះត្រួតពិនិត្យថ្នាលបណ្តុះកូនឈើចំនួន ០៦ទីតាំង មានដូចខាងក្រោម៖
-ទីតាំងទី០១ ថ្នាលបណ្ដុះកូនឈើមន្ទីរបរិស្ថាន ខេត្តកោះកុង។
– ទីតាំងទី០២ ថ្នាលបណ្តុះកូនឈើជីផាត ស្ថិតក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
– ទីតាំងទី០៣ ថ្នាលបណ្តុះកូនឈើស្នាក់ការព្រែកតាអុក ស្ថិតក្នុងភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
– ទីតាំងទី០៤ ថ្នាលបណ្តុះកូនឈើស្នាក់ការអូរស្នែងប្រើស ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
– ទីតាំងទី០៥ ថ្នាលបណ្ដុះកូនឈើស្នាក់ការពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប២
ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
-ទីតាំងទី០៦ ថ្នាលបណ្ដុះកូនឈើស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ និងបន្តពិនិត្យទីតាំងស្នាក់ការឆាយតាហ៊ីងដើម្បីរៀបចំយកទីតាំងផ្ទៃដីសម្រាប់ធ្វើថ្នាលបណ្ដុះកូនឈើបន្ថែមទៀត។