នៅថ្ងៃទី ២២ មីនា ២០២៤ មន្រ្ដីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកូលេន-ព្រហ្មទេព និងភ្នំត្នោត-ភ្នំពក មានគ្នា ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៤គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន០១ដើមគ្រាប់១០គ្រាប់ បានចុះល្បាតដល់ចំណុចភ្នំប្រិច UTM0413411-1530792 ស្ថិតនៅក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលករណីអាកាត់ឈើក្រាក់បង្កដោយអញ្ញាតជន(រត់គេចខ្លួនមុនពេលកំលាំងល្បាតទៅដល់ទីតាំងកើតហេតុ) និងបានបន្សល់ទុកនូវរណាយន្តខ្នាតតូច ០១គ្រឿង។ មន្ត្រីជំនាញបានកសាងសំណុំរឿងដើម្បីបន្តស្វែងរកកំណត់មុខសញ្ញាជនសង្ស័យអនុវត្តតាមនីតិវិធីច្បាប់ និងបានយកវត្ថុតាងរណាយន្តតូច ០១គ្រឿងមករក្សាទុកនៅស្នាក់ការអូប៉ារ៉ា ព្រមទាំងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ១១សន្លឹក។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន០៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន០១ដើមគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពកចំនួន០១នាក់ ចុះល្បាតដល់ចំណុចប្រឡាក់អំបិល UTM0445841-1496835 ស្ថិតនៅក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ៨សន្លឹក ។
ការបិទខិត្តប័ណ្ណជាចំណែកមួយ ក្នុងការអប់រំផ្សព្វផ្សាយ ឲ្យពលរដ្ឋ ឬបុគ្គល ដែលនៅជិតតំបន់ធនធានធម្មជាតិ មានការយល់ដឹង ចៀសវាងបំផ្លាញព្រៃឈើ សម្លាប់សត្វ និងមានឆន្ទៈចូលរួមការពារទាំងអស់គ្នា ពីព្រោះទាល់តែមានការចូលរួមទើបយើងមានប្រសិទ្ធផល ៕