ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន បានដឹកនាំ លោកអនុប្រធានមន្ទីរចំនួន០១នាក់ លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរការ-ឆែបនិងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ អមដំណើរ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ចុះពិនិត្យដីនៅ ចំណុចអូរតាឡះតូច ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។