នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយការិយាល័យជំនាញស្រុកខ្សាច់កណ្តាល បានចុះពិនិត្យទីតាំង និងពង្រឹងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន តាមបណ្តាអាជីវកម្មមូលដ្ឋានស្តុកខ្សាច់ (ដេប៉ូខ្សាច់) ចំនួន ៣ទីតាំង មានដូចខាងក្រោម៖
• មូលដ្ឋានស្តុក និងលក់ខ្សាច់ ឈ្មោះ ប៊ុន សុធា ដែលមានទីតាំងនៅភូមិព្រែកតាមាក់ ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
• មូលដ្ឋានស្តុក និងលក់ខ្សាច់ ឈ្មោះ ហេង ធារី ដែលមានទីតាំងស្ថិតនៅភូមិព្រែដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
• មូលដ្ឋានស្តុក និងលក់ខ្សាច់របស់លោក រស់ ហ៊ាន ដែលមានទីតាំងស្ថិតនៅភូមិព្រែកថោង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្រុមការងារបានណែនាំម្ចាស់អាជីវកម្មថា មុនដឹកខ្សាច់ចេញ ត្រូវបាញ់ទឹកសម្អាតកង់ឡានឱ្យបានត្រឹមត្រូវ គ្របតង់មុនដឹកចេញ និង ត្រូវសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនៅពេលចេញចូល ៕