រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាននៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិទាំងអស់ ទោះបីយ៉ាងណា ក៏បទល្មើសទាំងព្រៃឈើខ្នាតតូច និងទាំងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ខណៈក្រសួងកំពុងបន្តធ្វើកិច្ចការនេះ និងគិតគូរទៅដល់ជីវភាពពលរដ្ឋជុំវិញសហគមន៍ផងដែរ ។
កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (0២៨៩៤២៥-១២៨៣១៣០) ដោយបានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៦ខ្សែ ដែលបង្កឡើងដោយអញ្ញាតជន ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំពោះខ្សែអន្ទាក់ ត្រូវក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល ។ ការចុះល្បាតនេះ ធ្វ់ឡើងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ៕