ក្រោយរាជរដ្ឋាភិបាលចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីអំពីវិធានការការពារតំបន់ធនធានធម្មជាតិ កម្លាំងរួមបានចាប់ឃាត់ខ្លួនបានជនល្មើសបញ្ជូនទៅតុលាការខេត្តជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ សាលាដំបូងខេត្តពោធិសាត់ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនល្មើស ២ នាក់ ដែលលួចចូលកាប់គាស់ រុករាន ឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ ។
១.ឈ្មោះ សាយ សឿង ភេទប្រុស អាយ ៦៤ ឆ្នាំ លួចចូលកាប់គាស់ រុករាន ឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ នៅចំណុចអូរចាប់កង្កែប ភូមិអូរដីខ្មៅ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ប្រព្រឹត្តនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ។
២. ឈ្មោះ ជា សារុន ភេទប្រុស អាយុ ៤២ ឆ្នាំ លួចចូលកាប់គាស់ រុករាន ឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ នៅចំណុចអូរចាប់កង្កែប ភូមិអូរដីខ្មៅ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ប្រព្រឹត្តនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ។
៣. ឈ្មោះ វ៉ាន់ នី ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរយោធា ដាក់នៅក្រោមការពិនិត្យពីបទ បង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា ចំណុចជើងភ្នំ៨០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ប្រព្រឹត្តនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ។
ជនទាំងនាក់ ត្រូវតុលាការខេត្តចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិសាត់ ។
នេះជាការព្រមានដល់ជនល្មើសទាំងឡាយណាដែលបំពាននឹងបទបញ្ជារស់រាជរដ្ឋាភិបាល និងច្បាប់របស់ក្រសួងបរិស្ថាន ដោយមិនអនុញ្ញាតឲ្យជនណាម្នាក់នៅទូទាំងប្រទេស រួចខ្លួនចំពោះទង្វើបំផ្លាញធនធានធម្មជាតិ ក្នុងដែនការពារសម្បត្តិធម្មជាតិរបស់កម្ពុជាឡើយ ៕