មួយថ្ងៃទី ៧ ខែមេសា មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៩១ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចាប់ផ្ដើមចុះល្បាតទៅចំណុច ប្ញស្សីធំ អូររំសែ ខ្ទមបី និយាមកាលេខ ៥១៥៤៣៧-១៥៥០៦១៣ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច ព្រៃរួចមាន់ ព្រៃគង្ហិទ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
-ថ្ងៃទី០៤-០៦ ខែមេសា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន០៤នាក់ ចុះល្បាតចំណុច ទួលក្រឡាញ់ ជាំពព្លា ពពេលកោង ស្ទឹងប្រគៀប និយាមកាលេខ ៤៩៨៨៧៦-១៥៤៦៩៨៨ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរុករកឃើញរណារយន្ត ចំនួន០២គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត ៕