ថ្ងៃទី ១១ ខែមេសា មន្ត្រីជំនាញក្នុងការិយាល័យចំនួន១នាក់បានសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត មន្ត្រីសាលាក្រុងសៀមរាប តំណាងសាលាសង្កាត់ទឹកវិល និងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិល សរុបចំនួន១៣នាក់ ស្រី២នាក់ ចុះពិនិត្យករណីបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ចេញពីទីតាំងសិប្បកម្មកែច្នៃឈើរបស់ឈ្មោះ រ៉ែន រិទ្ធ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ៕