ក្រុមការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី ១៣ ខែមេសា មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០១លើក ដែលគិតជាមន្រ្តីសរុបចំនួន ០៦នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ក្រុមការងារមន្ត្រីឧទ្យានុរក្សចំនួន០៦នាក់ សហការជាមួយក្រុមហ៊ុនទឹកសុទ្ធប្រវីដា ០១នាក់ បានចុះល្បាតត្រួតពិនិត្យសកម្មភាពបទល្មើសធនធានធម្មជាតិ ដល់ចំណុចអូរចម្លងឆ្កែ ត្រង់និយាមការx=397769 y=1184262 ក្នុងឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ក្រុមការងារបានណែនាំប្រជាពលរដ្ឋ ដែលបានចូលមករកផ្លែសំរង ក្នុងតំបន់ការពារមិនអោយកាប់រំលំដើម ឬបរបាញ់ ប្រមាញ់ដាក់អន្ទាក់សត្វព្រៃ មុនចាកចេញត្រូវពិនិត្យភ្នក់ភ្លើង ធានាថាមិនមានសល់ភ្លើងជាហេតុបង្កអោយមានភ្លើងឆេះព្រៃ និងសំអាតបរិស្ថាន ដូចជាថង់ ដបប្លាស្ទិក ទាំងលើគោក និងក្នុងទឹកស្ទឹង ៕