ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១មានចំនួន២នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន២នាក់ ចុះល្បាតដល់ចំណុចព្រៃទទឹងបឹងUTM0451567-1474696 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៦សន្លឹក។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៦នាក់ ប្រើប្រាស់ម៉ូតូចំនួន៦គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន២ដើមនិងគ្រាប់២០គ្រាប់ បានចុះល្បាតដល់ចំណុចស្រែចារUTM0411864-1525386 ស្ថិតនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពល្មើសអ្វីទេនិងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើបានចំនួន១០សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១មានចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចព្រិចខ្ពស់UTM0449594-1488372 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៧សន្លឹក ៕