ថ្ងៃទី ២៣ ខែមេសា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំប្រធានការិយាល័យឧទ្យានជាតិ លោកនាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ និងមន្រ្តីឧទ្យានុរក្ស ២៤នាក់ បន្តសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការរដ្ឋបាលស្រុកសេសាន ចូលរួមជាមួយបេសកជនពិសេសនាយករដ្ឋមន្រ្តី ដឹកនាំដោយ ឯ.ឧ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំចុះប្រតិបត្តិការទប់ការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ និងសាងសង់ផ្ទះយ៉ាងអនាធិបតេយ្យ នៅចំណុចក្រឡាពស់ ក្នុងតំបន់ការពារឧទ្យានជាតិវើនសៃសៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រុមការងារបានធ្វើសកម្មភាពរុះរើ សម្អាត និងការពារ-ល្បាត
-ចំនួនផ្ទះរុះរើ មាន៧៥ខ្នង រាបដល់ដី ចំនួន ១១ខ្នងផ្ទះ
-គ្រួសារស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋ ចំនួន ១៣៦គ្រួសារ
-គ្រួសារចាកចេញពីតំបន់ហាមឃាត់ ១០០%
-សកម្មភាពជួយដឹកសម្ភារៈ និងគ្រឿងផ្ទះ ចំនួន ០៥ជើង
-សកម្មភាពល្បាត និងឃាត់មនុស្ស៖ បានឃាត់ម៉ូតូចំនួន ០៣គ្រឿង មនុស្សចំនួន ០៦នាក់ (ស្រីចំនួន ០៣នាក់) និងបានណែនាំឱ្យចាកចេញទៅវិញ ៕