ថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួងចំនួន០២នាក់ បានចុះល្បាតដល់ចំណុចអូររឹត និយាមកា ៥៤៩៩៦៣-១៥១១៥៥៧ បានរុករកឃើញអន្ទាក់ធ្វើពីខ្សែហ្វ្រាំងម៉ូតូចំនួន០៥ខ្សែ និងរណារយន្តចំនួន០១គ្រឿង ដែលជនសង្ស័យលាក់ទុកបម្រុងធ្វើសកម្មភាពល្មើសច្បាប់។ ទីតាំងស្ថិតនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែនខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងដំណាក់ហ្លួង។
នៅថ្ងៃដដែល មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាលចំនួន០៣នាក់ បានចុះល្បាតទៅដល់ចំណុចត្រពាំងត្រុំ និយាមកា ៥៤០៤៤៨-១៥១៤៧៩៤ បានជួបទីតាំងកាប់រុករានដីព្រៃមានទំហំប្រមាណ០.៣០ហិកតា រុករកឃើញស្នាតេះចំនួន០១ដើម និងបានបំផ្លាញ់ខ្ទមចំនួន០១ ទីតាំងស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕