ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ចាប សៀកនី អនុប្រធានស្នាក់ការ នៃការិយាល័យឧទ្យានជាតិ បានដឹកនាំមន្រ្តីស្ម័គ្រចិត្តចំនួន០២នាក់ អនុវត្តគម្រោងអភិរក្សអន្តរជាតិ CI ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដល់ចំណុចទំនប់ទី០៣និយាមការ356482-1351259 ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយដកហូតប្រមូលយកឈើអារលេខ២ (ឈើទាល) ចំនួន 61សន្លឹក ស្មើនឹង 1.4600ម៉ែត្រត្រីគុណ ។ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង ៕