ថ្ងៃទី ២៩ ឧសភា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បាន
សហការជាមួយក្រុមការងារចុះបញ្ចីដីរដ្ឋបានវាស់វែងប្រមូលទិន្នន័យនៃការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋភូមិពូគង់ ឃុំស្រែព្រះ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា វាស់វែងដីរដ្ឋបានចំនួន២៤ក្បាលដីស្មើនឹង២៣គ្រួសារ និងបានចុះទប់ស្កាត់ បង្រ្កាប បទល្មើស ធនធានធម្មជាតិ ត្រង់ចំណុចភ្នំសេវា និយាមកាលេខ ៦៩៨២៣៨,១៣៥៥៧៩៨ បានដកបង្គោលរបងចោល ចំនួន៨បង្គោល
(បង្គោលឈើ) ដែលជនសង្ស័យយកមកបោះធ្វើជាព្រំក្បាលដី (ក្នុងដីពាក្យបណ្ដឹង)
ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕