ថ្ងៃទី ២០ ខែឧសភា លោក យុន ចិន្តា ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមសហការជាមួយ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង លើសំណើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់គម្រោងរោចក្រផលិតសម្ភារ:លំហែរ របស់ក្រុមហ៊ុន គីតា លេហ្សឺរ ប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕