ថ្ងៃ២៣ ឧសភា មន្រ្តីឧទ្យានុរក្សស្នាក់ការខ្នងភ្នំចំនួន២នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង បានសហការជាមួយសហគមន៏ព្រៃធំអន្លង់ធំចំនួន២នាក់ និងសហគមន៍ភ្នំក្តួចចំនួន១នាក់ ចុះល្បាតចំណុចក្បាលជប់ស្ពានព្រីងUTM406689-1491815 ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ បានជួបប្រទះករណីលួចកាប់ឆ្ការ ដុត រុករាន ទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ១កន្លែង មានទំហំផ្ទៃដីប្រមាណជា០,០៨ហិកតា ដែលបង្កឡើងដោយអញ្ញាតជន និងកសាងសំណុំរឿង ស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ ។
ចំណែកនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន៤នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ចុះល្បាតនៅចំណុចដកពោUTM0446685-1469817 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ឆ្កា ដុត រុករានទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ១កន្លែងមានទំហំផ្ទៃដីប្រមាណជា០,៨០ហិកតា ដែលបង្កឡើងដោយអញ្ញាតជន និងកសាងសំណុំរឿង ស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ ៕