ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង មន្ត្រីឧទ្យានុរកក្ស ដឹកនាំដោយលោក បាន អន អនុប្រធានទីស្នាក់ការ សហការជាមួយសហគមន៍ភូមិតាបូកចំនួន០១នាក់ ធ្វើការរចុះល្បាតត្រួតពិនិត្យ និងស្រាវស្រាវរកសាវតាជាតិជនសង្ស័យ នៅចំណុចអូរឡាប៉ង ត្រង់និយាមកាលេខ (៧៤១៣៨០-១៥៦១៨៩៤) ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ចំនួន០៤ក្បាលដី មានទំហំផ្ទៃដីសរុបចំនួន ៧,៤៤ហិកតា។ ក្រុមការងារបានត្រួតពិនិត្យជាក់ស្តែងឃើញមានស្លាកស្នាមជនសង្ស័យទើបលួចដុតថ្មីៗ និងសាងសង់គ្រោងផ្ទះ ០១ខ្នង មានទំហំបណ្ដោយនិងទទឹង៤មx៥ម ៕