នៅថ្ងៃទី ២៧ ការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្ដស្វាយរៀង បានចុះតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្ដច្បាប់ នៅតាមបណ្ដាសិប្បកម្មនានា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានចំនួន ០៣ទីតាំង រួមមាន÷
-សិប្បកម្មផលិតទឹកពិសារបរិសុទ្ធ យុទ្ធ ស៉ីនយ៉ុង
-សិប្បកម្មចាក់សក់ឃីងរ៉ូយ៉ាល់
-សិប្បកម្មកាត់ដេរអាវហុងសេងអ៉ី។
ក្រុមការងារបានណែនាំអោយម្ចាស់សិប្បកម្មត្រូវរៀបចំស្នើសុំធ្វើកិច្ចសន្យាការពារបរិស្ថាននៅមន្ទីរបរិស្ថានខេត្ដ និងត្រូវរៀបចំទុកដាក់សំណល់អោយបានត្រឹមត្រូវ ដើម្បីភាពស្អាត អនាម័យ សុខភាពក្នុងការរស់នៅរបស់ប្រជាជន និងហាមដាច់ខាតការដុតសំណល់គ្រប់ប្រភេទក្នុងបរិវេណទីតាំង ។ ម្ចាស់សិប្បកម្មបានយល់ព្រមតាមការណែនាំរបស់មន្ដ្រីជំនាញ ៕