ប៉ាណូ ដែលមានរំលេចអក្សរក្រសួងបរិស្ថាននៅខាងលើ អមដោយរូបសត្វព្រៃប្រភេទផ្សេងៗនៅចំកណ្តាល មានដាក់អក្សរមន្ទីរបរិស្ថានខេត្តក្រចេះ និងខាងក្រោមឆ្លាក់អក្សរ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមានផ្ទៃពណ៌បៃតង ហ៊ុមព័ទ្ធដោយពណ៌ទឹកមាស ពិតជាស្រស់ស្អាត និងបង្កប់ន័យឲ្យយើងទាំងអស់់គ្នាត្រូវចេះអភិរក្សសត្វព្រៃ។
រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១ និងទី២ មិថុនា ឆ្នាំ ២០២៤ មន្ទីរបរិស្ថានខេត្តក្រចេះ បានសហការជាមួយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានធ្វើការដំឡើងប៉ាន់ណូ ស្លាកសញ្ញាដែនជម្រកសត្វព្រៃចំនួន០៣ រួមមាន៖
១.ដែនជម្រកសត្វព្រៃកែវសីមា
២.ដែនជម្រកសត្វព្រៃព្រែកប្រសព្វ
៣.ដែនជម្រកសត្វព្រៃព្រៃឡង់
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបន្តដំឡើងប៉ាន់ណូ ស្លាកសញ្ញាចំនួន ០២បន្ថែមទៅនៅដែនជម្រកសត្វសំបូរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ ៕