ថ្ងៃទី ៥ មិថុនា នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល កម្លាំងមន្ត្រីឧទ្យានុរក្ស នៃការិយាល័យឧទ្យានជាតិ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៥៩៣១៤_១២៥៤៤១០) បានធ្វើការដកហូតរណារយន្តតូច បានចំនួន ០៧គ្រឿង ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕