នៅថ្ងៃទី ១០ មិថុនា មន្ត្រីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ យោងតាមដីកាចាត់ឱ្យស៊ើបសួរជំនួសលេខ ៣៩២ របស់លោក សាយ គូហាវ ចៅក្រមស៊ើបសួរសាលាដំបូង ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមការងារស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានសហការជាមួយអាជ្ញាធរភូមិឃុំ ចុះស្រាវជ្រាវបន្ថែមលើសំណុំរឿងព្រហ្មទណ្ឌលេខ៩១ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តរតនគីរីពាក់ព័ន្ធករណី កាប់ គាស់ រុករានដីព្រៃ និងឈូសឆាយ ដើម្បីយកធ្វើជាកម្មសិទ្ធិលើទំហំដីប្រមាណ០៦ ហិកតា ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិអូរយ៉ាដាវ នៅចំណុចអូរចាន់តៃ ត្រង់និយាមការលេខ (៧៥៥០៤០-១៤៨៧៤២) ស្ថិតនៅភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ៕
ក្រុមការងារបានចុះស៊ើបអង្កេតរកអត្តសញ្ញាណជនសង្ស័យ និងបានពិនិត្យឃើញថា ពុំមានស្លាកស្នាមកាប់រានឬឈូសឆាយដីថ្មីណាមួយទៀតឡើយ ៕