នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានធ្វើការទាក់ទងជាមួយបណ្តារោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនអំពីការអនុវត្តបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវចុងក្រោយពីអាងប្រព្រឹត្តិកម្ម។
ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១. រោងចក្រ TOP SPORTS TEXTILE CO.,LTD មានបំពាក់ឧបករណ៍រួចរាល់ចាប់តាំងពីឆ្នាំ២០២១ ប៉ុន្តែកាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមការងារ និងតំណាងក្រុមហ៊ុន Global Fabrication and Engineering (GFE) Co., Ltd. បានជួបពិភាក្សាជាមួយតំណាងរោងចក្រ និងបានចុះពិនិត្យមើលឧបករណ៍ដែលមានស្រាប់ដោយឃើញថាវាមានភាពលំបាកក្នុងការប្រើឧបករណ៍ចាស់ជាមួយប្រព័ន្ឋSoftwareថ្មីរបស់ក្រសួងបរិស្ថាន។ ក្រុមហ៊ុន បានណែនាំបំពាក់ឧបករណ៍ថ្មីទាំងស្រុង។ មកដល់ពេលនេះ រោងចក្រTOP SPORTS TEXTILE CO.,LTD បានកំពុងពិនិត្យលើមុខងារ និងសមត្ថភាពរបស់ឧបករណ៍ថ្មី។
២. តំបន់សេដ្ឋកិច្ចពិសេស សាន់តុង សានសែល តំបន់សេដ្ឋកិច្ចពិសេស នាគរាជ តំបន់សេដ្ឋកិច្ចពិសេស ហាយផាក តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស តំបន់សេដ្ឋកិច្ចពិសេស តាយសេង១ និងតាយសេង២ និងតំបន់សេដ្ឋកិច្ចពិសេស ជីលូ ពុំទាន់បានឆ្លើយតបមកក្រុមការងារអំពីការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវចុងក្រោយពីអាងប្រព្រឹត្តិកម្ម ដោយសាររដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ត្រូវការពិភាក្សាជាមួយនាយកក្រុមហ៊ុនជាមុនសិន ៕